សុភមង្គល!!! ស្រីអូន ប្រាប់ថា “ឈ្លោះគ្នា ត្រូវគ្នា ដោយសារតាប៉ិហ្នឹង តាមនោះតាម តាមចុះតាមឡើង បានកាតូចមួយ កំពូលប្ដីចិត្តធ្ងន់ តែបើស្រវឹងកូរសាហាវ ឥឡូវដាក់លក្ខខណ្ឌ បើផឹកហាម…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន។ បច្ចុប្បន្ន ស្រីអូន កំពុងទទួលបានជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះទេ បងប្អូនភាគច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការពេញចិត្ត និងគាំទ្រ នូវសកម្មភាពសប្បុរសធម៌របស់ ស្ត្រីរូបស្រស់ម្នាក់នេះថែមទៀត តាមរយៈការចែកទានជូនអ្នកក្រីក្រមិនដែលដាច់ឡើយ។


ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ ស្រីអូន វិញ ក៏មិនណយប៉ុន្មានទេ ជាញឹកញាប់ រូបគាត់បានបង្ហោះរូបភាពផ្អែមល្ហែម ស្និតស្នាល ជាមួយស្វាមី មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ ជាក់ស្តែងនៅមុននេះបន្តិច ស្រីអូន បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលថតជាមួយស្វាមី ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖


“ឈ្លោះគ្នាត្រូវគ្នាដោយសារតាបុិហ្នឹង តាមនោះតាម តាមចុះតាមឡេីង បានកាតូចមួយ កំពូលប្ដីចិត្តធ្ងន់ តែបេីស្រវឹងកូរសាហាវ ឥឡូវដាក់លក្ខខណ្ឌ បេីផឹកហាមប៉ះ ហាមក្បែរ បុិនហ្នឹងចប់”៕

Leave a Reply